ការិយាល័យមេធាវី យឹង & សហការី ត្រូវបានស្គាល់ថា៖ ជាមេធាវី យឹង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ក្រោយមអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈមេធាវីលេខ 278/BAKC-PO/24 ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ចេញដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមតម្រូវការចាំបាច់របស់អតិថិជនក្នុងសង្គម ក្រោយការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម អាស៊ាន (ASEAN) និងតាមរយៈបទពិសោធការងារផ្នែកច្បាប់ពាក់ព័ន្ធនឹងវិស័យវិនិយោគ ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា ពន្ធដារ អចលនទ្រព្យ ការងារ និងសំណុំរឿងក្តីជាច្រើនក្នុងតុលាការគ្រប់ជាន់ថ្នាក់ ហើយយើងជាក្រុមមេធាវីជំនាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងផ្តល់សេវាផ្នែកច្បាប់ទាំងអស់ខាងលើ ស្ថិតក្រោមការអនុវត្តរបស់ការិយាល័យមេធាវី ដែលត្រូវបានចុះបញ្ចីយ៉ាងត្រឹមត្រូវជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ យើងផ្តល់សេវាផ្នែកច្បាប់យ៉ាងមានវិសាលភាពទូលំទូលាយជាច្រើនដូចជា៖ វិនិយោគ ពាណិជ្ជកម្ម ពន្ធដារ ការងារ កម្មសិទ្ធិបញ្ញា អចលនទ្រព្យនិងសំណង់ ធនាគារនិងហិរញ្ញវត្ថុ និងជាពិសេសការទទួលការពារក្តីនៅក្នុងសំណុំរឿងតុលាការគ្រប់ជាន់ថ្នាក់។
យើងជាដៃគូដ៏ជាទីទុកចិត្តរបស់អ្នក ដោយសារគុណតម្លៃនៃសេវាកម្មស្នូល ចក្ខុវិស័យ និងបេសកកម្ម ប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមធ្វើឲ្យបានសម្រេចនូវគោលបំណងអាជីវកម្មជោគជ័យស្របច្បាប់របស់អ្នក។